Pages

Friday, November 25, 2016

ការអុជធូប


អត្ថន័យនៃការអុជធូប
ការបន់ស្រន់បួងសួងរបស់ប្រជាជនខ្មែរ គឺប្រើប្រាស់ធូប តែប្រើប៉ុន្មានសរសៃក្នុងកម្មវិធីអ្វី ដើម្បីអ្វី និងតំណាងឲ្យអ្វីមួយនោះពិតជាមានមនុស្សតិចតួចណាស់ដែលដឹងពីអត្ថន័យតាមសរសៃធូបដែលអុជ។
យោងតាមឯកសារពិគ្រោះរបស់ព្រះគ្រូឧត្ដមមុនី តែ គឹមលីន (វត្តបទុមវត្តី) អ្នកស្រី កែវ ណារុំ, លោកម៉ៅ ចាន់ថន ដែលបង្ហាញក្នុងផេកហ្វេសប៊ុកមន្តអាគមខ្មែរ បានដឹងថាក្រិត្យក្រមនៃការអុជធូប មានដូចតទៅ៖
-ការអុជធូប ១ សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន។
-
ការអុជធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។
-
ការអុជធូប ៣ សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
-
ការអុជធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
-
ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
-
ការអុជធូប ៧ សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តាន មាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន។
-
ការអុជធូប ៩ សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
-
ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។
-
ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ។
-
ការអុជធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
-
ការអុជធូប ២១ សរសៃ គឺបូជាគុណឪពុក។
-
ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ៕

No comments:

Post a Comment