Pages

Thursday, September 28, 2017

​អត្ថន័យ​នៃ​ការ​អុជ

ចំនួន​សរសៃ​ធូប​តំណាង​អត្ថន័យ​នៃ​ការ​អុជ

៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙៙
១-​ការ​អុជ​ធូប​១​សរសៃ តំណាង​ឲ្យ​ការ​រំឭក​គុណគ្រូ និង​តួខ្លួន ។

២-​ការ​អុជ​ធូប​២​សរសៃ តំណាង​ឲ្យ​គុណមាតា​បិតា ។

៣-​ការ​អុជ​ធូប​៣​សរសៃ គឺ​បូជា​ព្រះ​រតនត្រ័យ​ដែល​មាន​ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬ​មាតាបិតា និង​គុណគ្រូ ។

៤-​ការ​អុជ​ធូប​៤​សរសៃ តំណាង​ឲ្យ​ធាតុ​ទាំង​៤ (​ទឹក ដី ភ្លើង ខ្យល់​)​។

៥-​ការ​អុជ​ធូប​៥​សរសៃ គឺ​បូជា​ព្រះ​ទាំង ៥​អង្គ គឺ​ព្រះ​កុ​ក្កុ​សន្ធោ​(​មាន់​) ព្រះ​កោ​នាគ​មនោ​(​នាគ​) ព្រះ​កស្ស​បោ (​អណ្ដើក​) ព្រះ​សមណគោត្តម (​គោ​) និង​ព្រះ​សិ​អារ្យ​មេត្រី (​ខ្លា​)។

៧-​ការ​អុជ​ធូប​៧​សរសៃ គឺ​បូជា​ញាតិ​ទាំង​ប្រាំពីរ​សន្តាន​មាន​៖ ថ្នាក់លើ​ខ្លួន​បី​ជាន់​គឺ ឪពុក​ម្ដាយ ជីដូន​ជីតា យាយទួត​តា​ទួត និង​ថ្នាក់​ក្រោម​យើង​បី​ជាន់​គឺ កូនចៅ ចៅទួត និង​បូក​រួម​ទាំង​ខ្លួន​យើង​ទាំងអស់​គឺ​ប្រាំពីរ​សន្តាន ។

៩-​ការ​អុជ​ធូប ៩​សរសៃ គឺ​បូជា​ទេវតា ដែល​ថែរក្សា​ទិស​ទាំង​ប្រាំបួន គឺ​ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និង​ទិស​ខាងលើ ។

១១-​ការ​អុជ​ធូប​១១​សរសៃ តំណាង​ឲ្យ​មេត្តាធម៌​ទាំង​១១ ។

១២-​ការ​អុជ​ធូប​១២​សរសៃ គឺ​បូជា​គុណ​ម្ដាយ ១២ ឬ​គុណ​ធាតុ ។

១៩-​ការ​អុជ​ធូប​១៩​សរសៃ គឺ​សម្រាប់​ពិធី​ហៅ​ព្រលឹង (​មនុស្ស​មានព្រលឹង​១៩ រួម​ទាំង​ព្រលឹង​ធំ និង​ព្រលឹង​តូច​) ។

២១-​ការ​អុជ​ធូប​២១​សរសៃ គឺ​បូជា​គុណ​ឪពុក​។

៣៣- ការ​អុជ​ធូប​៣៣​សរសៃ គឺ​បូជា​គុណ​ឪពុក​ម្ដាយ ៕

.................

តោទេព និមល

Friday, November 25, 2016

ការអុជធូប


អត្ថន័យនៃការអុជធូប
ការបន់ស្រន់បួងសួងរបស់ប្រជាជនខ្មែរ គឺប្រើប្រាស់ធូប តែប្រើប៉ុន្មានសរសៃក្នុងកម្មវិធីអ្វី ដើម្បីអ្វី និងតំណាងឲ្យអ្វីមួយនោះពិតជាមានមនុស្សតិចតួចណាស់ដែលដឹងពីអត្ថន័យតាមសរសៃធូបដែលអុជ។
យោងតាមឯកសារពិគ្រោះរបស់ព្រះគ្រូឧត្ដមមុនី តែ គឹមលីន (វត្តបទុមវត្តី) អ្នកស្រី កែវ ណារុំ, លោកម៉ៅ ចាន់ថន ដែលបង្ហាញក្នុងផេកហ្វេសប៊ុកមន្តអាគមខ្មែរ បានដឹងថាក្រិត្យក្រមនៃការអុជធូប មានដូចតទៅ៖
-ការអុជធូប ១ សរសៃ តំណាងឲ្យការរំលឹកគុណគ្រូ និងតួខ្លួន។
-
ការអុជធូប ២ សរសៃ តំណាងឲ្យគុណមាតាបិតា។
-
ការអុជធូប ៣ សរសៃ គឺបូជាព្រះរតនត្រ័យដែលមានព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ឬមាតាបិតា និងគុណគ្រូ។
-
ការអុជធូប ៤ សរសៃ តំណាងឲ្យធាតុទាំង៤ (ទឹក ដី ភ្លើង ខ្យល់)។
-
ការអុជធូប ៥ សរសៃ គឺបូជាព្រះទាំង ៥អង្គ គឺព្រះកុក្កុសន្ធោ (មាន់) ព្រះកោនាគមនោ (នាគ) ព្រះកស្សបោ (អណ្ដើក) ព្រះសមណគោត្តម (គោ) និងព្រះសិអារ្យមេត្រី (ខ្លា)។
-
ការអុជធូប ៧ សរសៃ គឺបូជាញាតិទាំងប្រាំពីរសន្តាន មាន៖ ថ្នាក់លើខ្លួនបីជាន់គឺ ឪពុកម្ដាយ ជីដូនជីតា យាយទួតតាទួត និងថ្នាក់ក្រោមយើងបីជាន់គឺ កូន ចៅ ចៅទួត និងបូករួមទាំងខ្លួនយើងទាំងអស់គឺប្រាំពីរសន្តាន។
-
ការអុជធូប ៩ សរសៃ គឺបូជាទេវតា ដែលថែរក្សាទិសទាំងប្រាំបួន គឺ ទិសបូព៌ ទិសអាគ្នេយ៍ ទិសទក្សិណ ទិសនិរតី ទិសបស្ចិម ទិសពាយ័ព្យ ទិសឧត្ដរ ទិសឦសាន និងទិសខាងលើ។
-
ការអុជធូប ១១ សរសៃ តំណាងឲ្យមេត្តាធម៌ទាំង ១១។
-
ការអុជធូប ១២ សរសៃ គឺបូជាគុណម្ដាយ ១២ ឬគុណធាតុ។
-
ការអុជធូប ១៩ សរសៃ គឺសម្រាប់ពិធីហៅព្រលឹង (មនុស្សមានព្រលឹង ១៩ រួមទាំងព្រលឹងធំ និងព្រលឹងតូច)។
-
ការអុជធូប ២១ សរសៃ គឺបូជាគុណឪពុក។
-
ការអុជធូប ៣៣ សរសៃ គឺបូជាគុណឪពុកម្ដាយ៕